Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ផ្តល់កិត្តិយសអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស.

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានផ្តល់កិត្តិយសអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម។
    កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យកែសម្រួលលើការផលិតវីដេអូមេរៀន និងវីដេអូអប់រំខ្លីស្ដីពី៖(១).ភ្លើងសញ្ញាចរាចរណ៍(២). ការជែង(៣).ការប្រើប្រាស់ទ្រូងផ្លូវ(៤).ការបត់ឆ្វេង បត់ស្ដាំ និងបត់ត្រឡប់ក្រោយ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារក៏បានស្នើដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ត្រូវត្រួតពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ នូវរាល់បញ្ហាពាក់ព័ន្ធ ដើម្បីជាធាតុចូលបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យវីដេអូនេះស្របតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក របស់ប្រទេសកម្ពុជាយើង។
    សូមបញ្ជាក់ថា៖កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ដែលជាសមាជិកក្រុមការងារសុវត្ថិភាពចរាចរណ៌ផ្លូវគោគសម្រាប់គាំពារកម្មករនិយោជិត នៃប.ស.ស.សរុបប្រមាណ ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.