Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. កម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងអង្គការហ្គ្រេត (GRET) ស្តីពី ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងស្តីពី ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (Advanced Social Security Schemes for the Self-employed, A4S) ជាមួយលោកស្រី កែវ សុជាតា អ្នកតំណាងអង្គការហ្រ្គេត (GRET) ប្រចាំនៅកម្ពុជា។
    ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងអង្គការ GRET សម្រាប់ការរៀបចំ ការអភិវឌ្ឍ ការអនុវត្ត ការវាយតម្លៃ និងការផ្សព្វផ្សាយគម្រោង A4S ដេីម្បី សិក្សាអំពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងបុគ្គលដែលមិនទាន់ទទួលបានការធានារ៉ាប់រង នៅក្នុងរាជធានីភ្នំពេញ។
    ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឲ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចពង្រីកនូវការការពារផ្នែកសន្តិសុខសង្គម
    សម្រាប់គ្របដណ្តប់ទៅដល់បុគ្គលស្វ័យនិយោជន៍ក្នុងការការពារហានិភ័យសុខភាព និងរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។
    ក្នុងឱកាសនោះ បេឡាជាតិសន្តិសុខសង្គម សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឲ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។
    គួររម្លឹកថា នាពេលថ្មីៗនេះ ប.ស.ស. កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (Strengthening adaptive social insurance)។
    សូមបញ្ជាក់ថា៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. តំណាងអង្គការហ្គ្រេត (GRET) ប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រមាណ ១៤ រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.