Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូ ប.ស.ស. កម្ពុជា ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីសេវាស្តារនីតិសម្បទា នៅស្ថាប័នសន្ដិសុខសង្គម ប្រទេសថៃ

    ប្រទេសថៃ៖ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក ជៀក លីម៉េង ប្រធាននាយកដ្ឋានស្តារនីតិសម្បទា បានឱ្យដឹងថា៖ ដំណើរទស្សនកិច្ចសិក្សានាពេលនេះ ជាឱកាសសិក្សាស្រាវជ្រាវយ៉ាងមានសារៈសំខាន់អំពីមជ្ឈមណ្ឌល និងប្រព័ន្ធស្តារនីតិសម្បទានាពេលបច្ចុប្បន្ន របស់ប្រទេសថៃ ជាពិសេសបានសិក្សាលំអិតលើចំណុចៗសំខាន់ជាច្រើន សម្រាប់កសាងផែនការមេផ្នែកស្តារនីតិសម្បទា មុនគម្រោងអភិវឌ្ឍន៍ផ្លូវការ នៃការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទានៅកម្ពុជា ។
    ក្នុងឱកាសដំណើរទស្សនៈកិច្ចសិក្សានេះ គណៈប្រតិភូ ប.ស.ស. កម្ពុជា បានឈ្វេងយល់ និងទទួលបាននូវបទពិសោធន៍ថ្មីៗ អំពីប្រព័ន្ធគាំពារសង្គមរបស់ប្រទសថៃ ជាពិសេសប្រព័ន្ធស្តារនីតិសម្បទា ក្នុងន័យប្រមូលយកនូវចំណុចល្អៗ ដើម្បីអនុវត្តគម្រោងនៃការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទានៅកម្ពុជា ឱ្យបានល្អប្រសើរសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់សមាជិក ប.ស.ស. ដែលត្រូវទទួលសេវាស្តារនីតិសម្បទានេះប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
    សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សានេះ ចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារកូរ៉េ (COMWEL) ដោយមានការចូលរួមចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីមន្រ្តីជំនាញរបស់ស្ថាប័នសន្ដិសុខសង្គមប្រទេសថៃ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.