ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំ ការគិតគូររៀបចំយុទ្ធសាស្រ្តស្ដីពី “ការលើកកម្ពស់ការគាំពារភាពក្រៅប្រព័ន្ធ និង កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រព័ន្ធ” តាមរយៈប្រព័ន្ធអនឡាញ (Zoom) ។
កិច្ចប្រជុំខាងលើ ផ្ដោតសំខាន់លើអាទិភាពយុទ្ធសាស្រ្តចំនួន៥ចំណុចរួមមាន៖ (១).ការផ្ដល់ការគាំពារសង្គម និង ការគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ(២). ការកំណត់ ពង្រឹង កែសម្រួលយន្តការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ (៣). ការកាត់បន្ថយចំណាយលើការបំពេញអនុលោមភាព (៤). ការលើកកម្ពស់សមត្ថភាព និង ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងប្រព័ន្ធ (៥) ការទាក់ទាញ (attract and reach out) ក្រុមអាទិភាពនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើដឹកនាំដោយ លោកបណ្ឌិត ឆូវ សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាច្រើនរូបផងដែរ៕