Mail |
  • ភាសាខ្មែរ
  • English
  • សេចក្តីព្រាងអនុក្រឹត្យ ស្ដីពី «តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម» នឹងរៀបចំដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់

    (ភ្នំពេញ)៖ បន្ទាប់ពីមានការប្រជុំត្រួតពិនិត្យ និងកែសម្រួលជាច្រើនលើកកន្លងរួចមក នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្ដពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការតែងតាំង និងតួនាទីភារកិច្ចរបស់អធិការសន្តិសុខសង្គម» ជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
    ជាលទ្ធផលអង្គប្រជុំពេញមួយព្រឹកនេះ សេចក្តីព្រាងអនុក្រឹត្យ ស្ដីពី «តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម» ត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាល សម្រេចឯកភាពទាំងស្រុងលើទម្រង់ក្នុងអនុក្រឹត្យ និងខ្លឹមសារដែល ប.ស.ស. បានតាក់តែងឡើង ដែលសម្រេចចុងក្រោយមាន ៧ ជំពូក និង ១៨មាត្រា។ ក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាល និងរៀបចំជារបាយការណ៍គោរពស្នើសុំ ប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ជាចុងក្រោយ។
    កិច្ចប្រជុំខាងលើប្រព្រឹត្តនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.