Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” តាមរយៈប្រព័ន្ធអនឡាញ (Zoom)

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត បានអញ្ជើញចូលរួមប្រជុំពិនិត្យ និងពិភាក្សាបន្តលើ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ក្នុងដំណើរនៃការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ រៀបចំដោយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិការ មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ជាច្រើនរូបផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.