Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. អញ្ជេីញចូលរួមក្នុងវេទិកា សប្តាហ៍គាំពារសង្គម កម្ពុជា ប្រចាំឆ្នាំ ២០២៣

    ភ្នំពេញ៖នៅថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជេីញចូលរួមក្នុងវេទិកា “សប្តាហ៍គាំពារសង្គមកម្ពុជា”ប្រចាំឆ្នាំ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ។
    ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញឡើងទទួលប័ណ្ណសរសើរ ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ចំពោះការចូលរួមអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងសហការដឹកនាំអនុវត្តរបបសន្តិសុខសង្គម ដោយទទួល បានជោគជ័យ។
    ជាមួយគ្នានោះដែរ ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបន្ដអញ្ជើញជាវាគ្មិនស្ដីពី «យន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធ និងការពង្រីកវិសាលភាពសន្តិសុខសង្គម» និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បានធ្វេីជាវាគ្មិនស្តីពី សន្តិសុខសង្គម ក្នុងកម្មវិធី សប្តាហ៍គាំពារសង្គមនេះផងដែរ។
    សូមបញ្ជាក់ថា៖ ទិវាសប្ដាហ៍គាំពារសង្គមកម្ពុជា ប្រចាំឆ្នាំ២០២៣ ប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងអង្គការជាតិ និងអន្តរជាតិ ជាច្រើនរូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.