Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំវាយតម្លៃចុងក្រោយនៃការអនុវត្តគម្រោងសាកល្បង SPIN របស់អង្គការហ្គ្រេត

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង SPIN តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃចុងក្រោយនៃការអនុវត្តគម្រោងសាកល្បង SPIN របស់អង្គការហ្គ្រេត។
    កិច្ចប្រជុំនេះ ផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ (១). ធ្វើការណែនាំអំពីដំណើរការនៃការវាយតម្លៃ (២). បង្ហាញជូនអំពីការអនុវត្តការវាយតម្លៃចុងក្រោយនៃគម្រោង SPIN ដែលអនុវត្តដោយអង្គការហ្រ្គេត ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និង (៣). បង្ហាញជូនអំពីវិធីសាស្រ្តនៃការវាយតម្លៃដែលអនុវត្តដោយទីប្រឹក្សាវាយតម្លៃ។
    គួររំលឹកផងដែរថា៖ គម្រោង SPIN បានគាំទ្រលើការអភិវឌ្ឍកម្មវិធីចំនួន៤ធំៗ គឺ ១.កម្មវិធីតាមគេហទំព័រ ២.ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ៣. មជ្ឈមណ្ឌលព័ត៌មាន និង៤.យុទ្ធសាស្រ្តនៃការផ្សព្វផ្សាយ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ បានប្រព្រឹត្តទៅនៅសាលប្រជុំ នៃស្នាក់ការកណ្តាល ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. តំណាងពីអង្គការហ្រ្គេត សមាគម SHPA និងទីប្រឹក្សាផ្នែកវាយតម្លៃគម្រោង ជាច្រើនរូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.