Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលនៃដំណើរទស្សនកិច្ចមកកាន់ ប.ស.ស. របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កាលពីខែតុលា ឆ្នាំ២០២២ និងការរៀបចំប្រព័ន្ធ ICT របស់ក្រុមហ៊ុន HITACHI

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់កិត្តិយសអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលនៃដំណើរទស្សនកិច្ចមកកាន់ ប.ស.ស. របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កាលពីខែតុលា ឆ្នាំ២០២២ និងការរៀបចំប្រព័ន្ធ ICT របស់ក្រុមហ៊ុន HITACHI

    គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើបទបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចមកកាន់ ប.ស.ស. កម្ពុជា និងដើម្បីចែករំលែកអំពីការសិក្សាឈ្វេងយល់លម្អិតពីប្រព័ន្ធសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធដែលចាំបាច់សម្រាប់ការវិភាគបញ្ហាគន្លឹះ និងកំណត់ចំណុចអាទិភាពដែលទីភ្នាក់ងារ JICA អាចផ្តល់ការគាំទ្រដល់ ប.ស.ស. បានសម្រាប់ការរៀបចំប្រព័ន្ធដំណើរការ ICT នៅក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ។
    គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានមកទស្សនកិច្ចនៅ ប.ស.ស. ដើម្បីឈ្វេងយល់អំពីប្រព័ន្ធសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជា និងប្រមូលទិន្នន័យ និងព័ត៌មានពាក់ព័ន្ធដែលចាំបាច់សម្រាប់ការវិភាគបញ្ហាគន្លឹះ ក៏ដូចជាកំណត់ចំណុចអាទិភាពដែលទីភ្នាក់ងារ JICA អាចផ្តល់ការគាំទ្រដល់ ប.ស.ស. បាន ទាក់ទងនឹងការងាររៀបចំប្រព័ន្ធដំណើរការ ICT។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ ប.ស.ស. តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងតំណាងក្រុមការងាររបស់ក្រុមហ៊ុន HITACHI សរុបប្រមាណជា ១៥រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.