(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដើម្បីប្រមូលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀត ក្នុងការកែលម្អសេចក្តីព្រាងផែនការខាងលើ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ស្របតាមច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ រៀបចំឡើងដោយក្រសួងមហាផ្ទៃ
ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណជាង ៥០រូប ដែលប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំអគារ T-27 នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ៕