Mail |
  • ភាសាខ្មែរ
  • English
  • តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយ ប.ស.ស.

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្រ្តីជំនាញ ចូលរួមប្រជុំពិភាក្សាការងារ ជាមួយតំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ពាក់ព័ន្ធការងារបច្ចេកទេសការចុះបញ្ជិកា និងអត្រាបង់ភាគទាន នៅក្នុងប្រព័ន្ធសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ សម្រាប់វិស័យសាធារណៈ នៅសាលប្រជុំធំស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    ក្នុងកិច្ចប្រជុំពិភាក្សានេះ បានផ្តោតលើការពិភាក្សា អំពី នីតិវិធី នៃការទូទាត់ប្រាក់បៀវត្ស អត្រាភាគទាន កញ្ចប់អត្ថប្រយោជន៍ ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ របស់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនេះជាផ្នែកដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពការងារ ពាក់ព័ន្ធនឹងជំនាញខាងលើ និងបទពិសោធន៍នានា ពីមន្រ្ដីជំនាញ ប.ស.ស. ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.