Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បើកកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័នចំនួន៧ ពាក់ព័ន្ធនឹង ការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ

    (ភ្នំពេញ)៖បន្ទាប់ពីមានកិច្ចប្រជុំត្រួតពិនិត្យផ្ទៃក្នុងពីសំណាក់ក្រុមការងារកិច្ចការច្បាប់ នៃប.ស.ស. លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សេចក្តីព្រាងអនុក្រឹត្យខាងលើ ត្រូវបានបន្តលើកយកមកប្រជុំពិភាក្សាជាមួយនឹងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៧ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដើម្បីត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យមួយនេះ ឱ្យកាន់តែមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការពង្រីកវិសាលភាព ស្តីពីការអនុវត្តរបបសន្ដិសុខសង្គមនៅកម្ពុជា។
    កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យនេះ ប្រព្រឹត្តទៅក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងផុសផុល ក្នុងការពិនិត្យ កែសម្រួល និងបានបំពេញបន្ថែមនូវចំណុចដែលខ្វះខាត ជាពិសេសបានពិភាក្សាយ៉ាងស៊ីជម្រៅក្នុងការស្វែងរកធាតុចូលសំខាន់ៗបន្ថែមទៀត ក្នុងន័យដើម្បីកំណត់លើការអនុវត្តរបបសន្ដិសុខសង្គមខាងលើនេះ ឱ្យកាន់តែទូលំទូលាយ និងមានលក្ខណៈល្អប្រសើរ ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងសង្គតិភាព។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ធនាគារជាតិ នៃកម្ពុជា និងគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជា ២០នាក់ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.