Mail |
  • ភាសាខ្មែរ
  • English
  • វគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តការងារសង្គមកិច្ចដោយផ្ទាល់ជាមួយអ្នកទទួលសេវា និងមូលដ្ឋានគ្រឹះក្នុងការប្រឹក្សាផ្លូវចិត្ត”

    ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តការងារសង្គមកិច្ចដោយផ្ទាល់ជាមួយអ្នកទទួលសេវា និងមូលដ្ឋានគ្រឹះក្នុងការប្រឹក្សាផ្លូវចិត្ត” ដោយមានវត្តមានចូលរួមពីលោកស្រីបណ្ឌិត កែវ ច័ន្ទវុទ្ធី ព្រឹទ្ធបុរសរង មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. លោកគ្រូ អ្នកគ្រូ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ ២៥នាក់ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង បានថ្លែងថាៈ ការសិក្សាបន្ថែមអំពីបច្ចេកទេសសង្គមសាស្រ្ត ដែលទាក់ទងទៅនឹងជំនាញផ្នែកសង្គមកិច្ចវិទ្យា ចិត្តវិទ្យា ក៏ជាការចូលរួមមួយយ៉ាងសំខាន់មួយដើម្បីផ្ដល់ការប្រឹក្សានូវចំណុចល្អដល់ជនរងគ្រោះដែលបាត់បង់អវៈយវៈឱ្យទទួលបានភាពកក់ក្ដៅពីយើងដែលជាអ្នកផ្ដល់សេវា ដែលវគ្គបណ្ដុះបណ្ដាលនាពេលនេះបានបង្ហាញយ៉ាងច្បាស់ថាការផ្តល់សេវាស្តារនីតិសម្បទា មិនមែនសំដៅទៅលើការផ្តល់ត្រឹមតែអវៈយវៈសិប្បនិម្មិត ឧបករណ៍រណប ឬឧបករណ៍ជំនួយ ការព្យាបាលដោយចលនា ការអប់រំកាយសម្បទាឡើងវិញ និងការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រដទៃទៀតនោះទេ ប.ស.ស. ក៏មានការប្រឹក្សាផ្លូវចិត្ត ដែលតែងតែនៅលើកទឹកចិត្តបងប្អូនដែលជាសមាជិកជានិច្ច។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង បានថ្លែងបន្ដថា៖ វគ្គបណ្ដុះបណ្ដាលនេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការរចែករំលែកនូវបទពិសោធន៍ដ៏ល្អៗកន្លងមក ក្នុងន័យដើម្បីលើកកម្ពស់សមត្ថភាព មន្រ្តី និងបុគ្គលិក របស់បេឡាជាតិសន្ដិសុខសង្គម ទន្ទឹមនឹងនេះសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងល្អៗ ទៅអនុវត្តការងារនេះប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព ផលិតភាព និងគុណភាព ដើម្បីធានាឱ្យការផ្ដល់សេវាសាធារណៈរបស់ខ្លួនទៅកាន់សាធារណជន ពិសេសសមាជិក ប.ស.ស. ប្រកបដោយមានប្រសិទ្ធភាព គុណភាព និងការជឿជាក់ខ្ពស់។
    ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានគាំទ្រយ៉ាងពេញទំហឹងតាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នានាពេលកន្លងមក លើកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល ដែលនេះជាជំនួយបច្ចេកទេសដ៏សំខាន់ ដែលនាំឱ្យការអភិវឌ្ឍធនធានមនុស្សកាន់តែប្រសើរឡើង និងប្រកបដោយសក្ដានុពលរឹងមាំផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.