Mail |
  • ភាសាខ្មែរ
  • English
  • របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ជាក្ដីរំពឹងទុករបស់ ប.ស.ស. កំពុងក្លាយជាពិត ក្នុងការផ្ដល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត

    (ភ្នំពេញញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឡើងថា៖ តាមរយៈការខិតខំប្រឹងប្រែងដោយស្មារតីសហការ និងសាមគ្គីភាពផ្ទៃក្នុង អស់រយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ប.ស.ស. បានទទួលជោគជ័យក្នុងការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមចំនួន២ រួចមកហើយ ដែលក្នុងនោះរួមមាន (១)ផ្នែកហានិភ័យការងារ និង(២)ផ្នែកថែទាំសុខភាព ហើយរហូតមកដល់ពេលនេះ ប.ស.ស. បានសម្រេចក្ដីស្រមៃរបស់ខ្លួនមកដល់ចំណុចដែលបានរំពឹងទុក គឺបានអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនឱ្យទទួលបានប្រាក់ចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការផងដែរ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងមិនអាចបំភ្លេចបានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
    ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមអគ្គនាយក ប.ស.ស. អញ្ជើញជាអធីបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពី ការពង្រឹងការងារអធិការកិច្ច និងការគ្រប់គ្រងរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធាន អនុប្រធាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងបន្ថែមថា៖ ការអនុវត្តវិស័យសន្ដិសុខសង្គម ជាការរួមចំណែកមួយដ៏ល្អ សម្រាប់លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង ជាពិសេសការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះ បានទទួលការសាទរ និងទទួលបានការគាំទ្រយ៉ាងក្លៀវក្លា ពីសំណាក់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជន ដែលនេះគឺជាការបោះជំហានទៅមុខមួយជំហានទៀតនៃវិស័យសន្ដិសុខសង្គមកម្ពុជា ដូចទៅនឹងបណ្ដាប្រទេសដ៏ទៃទៀតផងដែរ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម ដែលបានរួមចំណែកខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈ។
    ដោយឡែកបន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំ សាខា ប.ស.ស. ខេត្តក្រុង ស្រុក ខណ្ឌ នឹងបន្ដពង្រឹងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់គុណភាពនៃការផ្ដល់សេវា និងដាក់ចេញនូវទិសដៅក្នុងការអនុវត្តការងារបន្ដឱ្យកាន់តែមានប្រសិទ្ធភាព ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងវិស័យ ឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗជាបន្តបន្ទាប់ទៀត ប្រកបដោយភាពជោគជ័យ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.