ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការអ្នកច្បាប់នៃ ប.ស.ស. នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ ប.ស.ស. ចូលរួមសិក្ខាសាលា ស្តីពីការពិនិត្យបញ្ចប់ខ្លឹមសារ នៃសេចក្តីព្រាងអនុក្រឹត្យ “ស្តីពីគោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិ
សន្តិសុខសង្គម” ដើម្បីត្រួតពិនិត្យ និងពិភាក្សាបញ្ចប់ ទៅលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយនិយ័តករសន្តិសុខសង្គម គាំទ្រដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម ដោយមានការអញ្ជើញចូលរួមពីតំណាងនិយោជក តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនវិនិយោគ សរុបប្រមាណជាង ៥០រូប៕