Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សា ស្ដីពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្រ្តីរាជការសាធារណៈ

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមបន្ដកិច្ចប្រជុំពិភាក្សា ស្ដីពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្រ្តីសាធារណៈកំពុងបម្រើការងារបច្ចុប្បន្ន ជាមួយឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

    កិច្ចប្រជុំពិភាក្សាខាងលើនេះ បានធ្វើការពិនិត្យ និងពិភាក្សាកំណត់នូវគោលដៅអាទិភាពសំខាន់ៗ និងប្រមូលធាតុចូលផ្សេងៗ ដើម្បីឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាព ក្នុងការរៀបចំប្រព័ន្ធសោធននេះឱ្យក្លាយជាប្រព័ន្ធតែមួយនាពេលអនាគត សម្រាប់ធានាបាននូវធនធានហិរញ្ញវត្ថុរបស់មន្រ្តីសាធារណៈ និងបងប្អូនកម្មករនិយោជិតនៅពេលចូលនិវត្តន៍។
    កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ និងមានការ ចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ ប.ស.ស. និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជា ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.