Mail |
  • ភាសាខ្មែរ
  • English
  • អគ្គនាយករង ប.ស.ស. ចូលរួមកិច្ចប្រជុំស្តីពី ការវិភាគអំពីភាពរំញោចកុមារក្នុងការគាំពារសង្គមនៅកម្ពុជា ពាក់ព័ន្ធជាមួយកុមារ យេនឌ័រ និងបរិយាបន្ន ពិការភាពនៃការគាំពារសង្គម

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាសមាជិកក្រុមការងារទទួលបន្ទុកសម្របសម្រួលប្រព័ន្ធជំនួយសង្គម នៃក្រុមការងារសម្របសម្រួលក្រសួង-ស្ថាប័នសម្រាប់ជាដៃគូពិភាក្សាការងារជាមួយដៃគូអភិវឌ្ឍន៍ក្នុង ប្រព័ន្ធគាំពារសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការវិភាគអំពីភាពរំញោចកុមារក្នុងការគាំពារសង្គម នៅកម្ពុជា ពាក់ព័ន្ធកុមារ យេនឌ័រ និងបរិយាបន្ន ពិការភាពនៃការគាំពារសង្គម។
    កិច្ចប្រជុំខាងលើនេះ ផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
    ១.ចែករំលែកការរកឃើញពីការសិក្សាដែលរៀបចំដោយអង្គការ Save the Children លើវិស័យគាំពារសង្គមនៅកម្ពុជា ស្តីពីរំញោចកុមារ។
    ២.ផ្តល់វេទិកាមួយដើម្បីចែករំលែកការរៀនសូត្រអំពីវិធីសាស្រ្តនៃវដ្តជីវិតក្នុងការការពារសង្គម រួមទាំងការរកឃើញទាក់ទងនឹងភាពរំញោចយេនឌ័រ និងបរិយាបន្នពិការភាព។
    ៣.រៀបចំការសន្ទនាអំពីគំនិតផ្តួចផ្តើមផ្សេងទៀតដែលធ្វើឡើងដោយភាគីពាក់ព័ន្ធការការពារសង្គម អំពីរបៀបពង្រឹងប្រព័ន្ធបន្ថែមទៀត និងដោះស្រាយចន្លោះប្រហោងសំខាន់ៗបំផុត។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ក្រុមការងារសម្របសម្រួលក្រសួង និងដៃគូរពាក់ព័ន្ធលើវិស័យគាំពារសង្គម សរុបប្រមាណជាង ៦០រូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.