(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាសមាជិកក្រុមការងារបច្ចេកទេសរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល(L4UHC)” ជាមួយខាងបណ្តាញគាំពារសង្គម (P4H)។
សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងមានដូចខាងក្រោម៖
១.ផ្ដល់ឱកាសដល់អ្នកចូលរួមដែលជាក្រុមការងារតំណាងប្រទេសកម្ពុជាក្នុង
កម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ការគ្របដណ្តប់សុខភាពជាសកល (L4UHC)
បានជួបសំណេះសំណាល និងចែករំលែកចំណេះដឹងពីគ្នា។
២.ណែនាំអ្នកចូលរួមអំពីកម្មវិធី L4UHC និងទ្រឹស្តីនៃការគ្រប់គ្រងឆ្ពោះទៅរកការផ្លាស់ប្តូរ
៣.បង្កើនការយល់ដឹងស៊ីជម្រៅអំពីប្រព័ន្ធគ្របដណ្តប់សុខភាពជាសកល
៤.សម្រេចលើចំណុចអាទិភាពសម្រាប់រៀបចំផែនការសកម្មភាពរួម
(Collective Action Initiatives)
៥.ផ្ដល់ឱកាសដល់អ្នកចូលរួមក្នុងការត្រៀមលក្ខណៈចូលរួមកម្មវិធី L4UHC ថ្នាក់តំបន់
នៅប្រទេសស្រីលង្កា (TBC) នាពេលខាងមុខ។
សូមបញ្ជាក់ថា៖ កម្មវិធីសិក្ខាសាលាខាងលើនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមការរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ សរុបប្រមាណ ២០នាក់។