(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពី កិច្ចគាំពារសង្គមសម្រាប់កម្មករ និយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia, AAC) និងហូមណេត ខេមបូឌា (HomeNet Cambodia, HNC) ។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំឱ្យមាននូវសកលភាវូបនីយកម្ម និងការរៀបចំ (Women in Informal Employment: Globalizing and Organizing, WIEGO) ព្រមទាំងពិភាក្សាអំពីកិច្ចគាំពារសង្គមសម្រាប់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការធានារ៉ាប់រងសុខភាពដោយស្ម័គ្រចិត្តថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនរបស់ ប.ស.ស. ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គមដល់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃនាយកដ្ឋានជំនាញ នៃ ប.ស.ស. រួមទាំងតំណាងសមាគមសិប្បករកម្ពុជា និងហូមណេត ខេមបូឌា សរុបប្រមាណជាង ១០រូប៕