Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយក ប.ស.ស. អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការសិក្សាស្ដីពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីរាជការស៊ីវិលរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ ឆ្លើយតបតាមសំណើអញ្ជើញរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំនៃ ប.ស.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារបច្ចុប្បន្ន។
    យោងតាមសំណើអញ្ជើញ កិច្ចប្រជុំពិភាក្សាខាងលើនេះគឺដើម្បីប្រមូលធាតុចូលបន្ថែមទៀតលើជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីសាធារណៈកំពុងបម្រើការងារបច្ចុប្បន្ន ដែលធនាគារពិភពលោកបានសិក្សាបន្ថែមទៀត ដើម្បីរាយការណ៍នូវលទ្ធផលទាំងនេះទៅគណៈកម្មាធិការប្រតិបត្តិ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងធនាគារពិភពលោក(WB) និងអង្គការអន្តរជាតិខាងការងារ (ILO) នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធអនឡាញ (Zoom)

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.