(ភ្នំពេញ) ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចាត់មន្ត្រីជំនាញ ប.ស.ស. ចូលរួមប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី«អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន » ដែលដឹកនាំការប្រជុំដោយលោក ភក្តី សម្បូរណ៍ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
សូមបញ្ជាក់ថា៖ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានខាងលើមាន៨ជំពូក និង២៤មាត្រា។
កិច្ចប្រជុំខាងលើរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមកពីក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗដែលស្ថិតនៅក្នុងវិស័យគាំពារសង្គមនៅកម្ពុជា៕