Mail |
  • ភាសាខ្មែរ
  • English
  • អគ្គនាយករង ប.ស.ស. ដឹកនាំមន្រ្តីជំនាញចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រឌីជីថលសម្រាប់ប្រព័ន្ធគាំពារសង្គម” វគ្គទី១៖ សម្រាប់កម្រិតអ្នកបង្កើតគោលនយោបាយ (Policy Maker) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

    (ភ្នំពេញ) ដោយមានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ នេះ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រីជំនាញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រឌីជីថលសម្រាប់ប្រព័ន្ធគាំពារសង្គម” វគ្គទី១ សម្រាប់កម្រិតអ្នកបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងក្នុងការអភិវឌ្ឍសមត្ថភាពឌីជីថលសម្រាប់ប្រព័ន្ធគាំពារសង្គម ទាក់ទងទៅនឹងការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយនានា ព្រមទាំង ទទួលបានការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅក្នុងបណ្ដាប្រទេសដ៏ទៃផងដែរ។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រឌីជីថលសម្រាប់ប្រព័ន្ធគាំពារសង្គមខាងលើនេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបែងចែកជា ២វគ្គ ដែលរួមមាន៖ (វគ្គ១) សម្រាប់កម្រិតអ្នកបង្កើតគោលនយោបាយ (Policy Maker) និង (វគ្គ២) សម្រាប់កម្រិតអ្នកបច្ចេកវិទ្យាព័ត៌មាន (Information Technology) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នាពេលខាងមុខនេះ ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.