Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្ដីពីប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់វិស័យកសិកម្មរបស់ប្រទេសបារាំង តាមរយៈប្រព័ន្ធអនឡាញ (Zoom)

    (ភ្នំពេញ) ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោងកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) បានដឹកនាំសមាជិកនៃក្រុមការងារបច្ចេកទេសគម្រោងកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធអនឡាញស្តីពី ប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់វិស័យកសិកម្មរបស់ប្រទេសបារាំង (The French Social Protection System for Agricultural Sector)។
    សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់វិស័យកសិកម្មរបស់ប្រទេសបារាំង និងការពិនិត្យឡើងវិញអំពីបរិបទប្រជាជនកម្ពុជាព្រមទាំងប្រមូលនូវធាតុចូលសំខាន់ៗក្នុងការបង្កើតជាយុទ្ធសាស្រ្តសម្រាប់គ្របដណ្តប់ការការពារលើកសិករ និងកម្មករនិយោជិតក្នុងវិស័យកសិកម្មនៅកម្ពុជា។
    គួររំលឹកផងដែរថា៖ អង្គការ GRET បានអនុវត្តគម្រោង SPIN ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ដើម្បីគាំទ្រផ្នែកបច្ចេកទេសដល់ ប.ស.ស. ក្នុងគោលបំណងពង្រីករបបសន្តិសុខសង្គមដល់កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើអ្នកបើកម៉ូតូរ៉ឺម៉ក ដែលជាសមាជិក នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអ្នកបម្រើក្នុងផ្ទះដែលជាសមាជិកសមាគមអ្នកបម្រើការងារតាមផ្ទះ (ADW) នៅរាជធានីភ្នំពេញ។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើសហការរៀបចំឡើងដោយទីស្នាក់ការកណ្តាលមូលនិធិសង្គមជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យកសិកម្ម (Caisse Centrale de la Mutualité Sociale Agricole, CCMSA) និងអង្គការហ្គ្រេត (GRET) ប្រចាំនៅកម្ពុជា នៅសាលប្រជុំធំនៃ ប.ស.ស. តាមរយៈប្រព័ន្ធអនឡាញ (Zoom) មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង៤០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.