Mail |
  • ភាសាខ្មែរ
  • English
  • សេចក្តីព្រាងអនុក្រឹត្យស្ដីពីតួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម នៃ ប.ស.ស. ត្រូវបានលើកយកមក ប្រជុំពិភាក្សាកែសម្រួល

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម (ក.ច.ប.) បានដឹកនាំក្រុមការងារប្រជុំពិភាក្សាកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីតួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម នៃ បេឡាជាតិសន្តិសុខសង្គម ដើម្បីត្រួតពិនិត្យ និង ពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលនូវធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលឲ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះ កាន់តែមានលក្ខណៈល្អប្រសើរ មុននឹងដាក់ឆ្លងក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ពិនិត្យសម្រេច។
    គួរឲ្យដឹងថា៖ សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងកំណត់អំពី តួនាទី ភារកិច្ច សិទ្ធិអំណាច និងការបែងចែកឋានន្តរសក្ដិរបស់អធិការសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថា្នក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. សរុបចំនួន ១៥ រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.