Mail |
  • ភាសាខ្មែរ
  • English
  • នាព្រឹកថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរមតិយោបល់ ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

    ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្តីបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីផ្លាស់ប្តូរមតិយោបល់ និងសកម្មភាពផ្សេងៗ ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការប្រមូលជាធាតុចូលសំខាន់ៗ ដើម្បីអាចដាក់បញ្ចូលទៅក្នុងគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំនៅកម្ពុជា ដែលនឹងគ្រោងអនុវត្តនាពេលខាងមុខនេះ។
    ចំណុចសំខាន់ៗចំនួន៤ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ នាព្រឹកនេះ ដែលរួមមាន (១) ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (២) ត្រួតពិនិត្យអំពីធាតុចូលនៃហិរញ្ញប្បទានសុខាភិបាល នៃកិច្ចសហប្រតិបត្តិការទៅលើវិស័យសន្តិសុខសង្គម ដើម្បីដាក់បញ្ចូលក្នុងគម្រោងសុខភាពតាមព្រំដែនមហាអនុតំបន់ទន្លេមេគង្គសម្រាប់សុខភាពជនទេសន្តរប្រវេសក៍ (៣) ពិភាក្សាផ្លាស់ប្តូរយោបល់ អំពីផែនការសកម្មភាពដែលអាចដាក់បញ្ចូលក្នុងការរៀបចំគម្រោងខាងលើ ដើម្បីលើកកម្ពស់ការចុះឈ្មោះកម្មករនិយោជិតក្នុងប្រព័ន្ធ ជាពិសេស ផ្តោតទៅលើតំបន់សេដ្ឋកិច្ចពិសេសខេត្តបន្ទាយមានជ័យ និង (៤) ពិភាក្សាអំពីជំហានបន្ទាប់ និងការងារផ្សេងៗ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) នៅសាលប្រជុំធំ ប.ស.ស. ដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.