(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក (ប.ស.ស.) ឯកឧត្តមបានអញ្ជើញចូលរួមពិភាក្សា និងចែករំលែកនូវបទពិសោធន៍សំខាន់ៗ ក្នុងសិក្ខាសាលាមួយស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting)។
សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អប្រសើរ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចណ៍ជូនដល់បងប្អូនកម្មករនិយោជិតកម្ពុជា។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើ ប្រព្រឹត្តទៅចំនួន ១ថ្ងៃពេញ ស្ថិតនៅអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជិត ១០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕