Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ជាច្រើនរូបចូលរួមកិច្ចប្រជុំស្តីពី “គម្រោងពហុវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា (MUSEFO)” របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ)

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. និងជាសមាជិករបស់ក្រុមការងារបង្កើនអាហារូបត្ថម្ភនៅកម្ពុជា បានដឹកនាំមន្ត្រី និងបុគ្គលិក ប.ស.ស. ជាច្រើនរូប ចូលរួមក្នុងកិច្ចប្រជុំស្តីពី “គម្រោងពហុវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា(MUSEFO)” ក្រោមប្រធានបទ ពិភពលោកតែមួយ គ្មានភាពអត់ឃ្លាន របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។
    កិច្ចប្រជុំនេះ បានពិភាក្សា និងផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖
    (១) ពិនិត្យផែនការយុទ្ធសាស្ត្ររបស់គម្រោងពហុវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (២) ពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និងបញ្ហាប្រឈម និង (៣) រៀបចំផែនការសកម្មភាពការងាររបស់គម្រោងពហុវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាសម្រាប់ឆ្នាំ២០២២ និងស្វែងរកការគាំទ្រនិងអនុសាសន៍សម្រាប់អនុវត្តបន្តពីក្រសួងស្ថាប័ននានា។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាង ១០ស្ថាប័ន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.