Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ផ្តល់ការគាំពារសង្គមពេញមួយវដ្តជីវិត សម្រាប់សមាជិករបស់ខ្លួន

    ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចូលរួមចំណែកក្នុងការផ្តល់ការគាំពារសង្គមពេញមួយវដ្តជីវិត ចាប់តាំងពីកើត ពេញវ័យ ចាស់ រហូតដល់ស្លាប់ តាមរយៈការផ្តល់អត្ថប្រយោជន៍ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។ នេះបើតាមការថ្លែងឡើងពីសំណាក់ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាវាគ្មិនក្នុងថ្ងៃទី១ នៃវេទិការ ពិភាក្សា ស្ដីពី «ការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមនៅ កម្ពុជាឆ្ពោះទៅការពង្រីកវិសាលភាពគ្របដណ្ដប់សម្រាប់គ្រប់គ្នា» នៃកម្មវិធីសប្តាហ៍គាំពារសង្គម លើកទី១ ក្រោមប្រធានបទ «គាំពារសង្គមពេញមួយវដ្តជីវិត» ។

    ឯកឧត្តមអគ្គនាយករង បានថ្លែងថា ៖ រហូតមកដល់បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានពង្រីកវិសាលភាពរបស់ខ្លួន ដែលគ្របដណ្តប់ទៅលើបុគ្គលដែលជាសមាជិក រួមមាន៖
    (១) បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ (មន្ត្រីក្នុងក្របខណ្ឌមុខងារសាធារណៈ មន្ត្រីនៃក្រុមនីតិប្បញ្ញត្តិ មន្ត្រីស្ថាប័នតុលាការ មន្ត្រីនគរបាលជាតិ, មន្ត្រីពន្ធនាគារ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីអាជ្ញាធរសវនកម្មជាតិ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន មន្ត្រីជាប់កិច្ចសន្យាទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ (២) បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និង (៣) បុគ្គលស្វ័យនិយោជន៍។

    សូមបញ្ជាក់ថា៖ វេទិការពិភាក្សាខាងលើប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដែលបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារ សង្គម ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងអង្គការជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.