Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំ ស្តីពីជម្រើសកំណែទម្រង់របបប្រាក់សោធនសម្រាប់ មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីជម្រើសកំណែ ទម្រង់របបប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគ ឯកឧត្តមអគ្គនាយក បានថ្លែងឡើងថា៖ កំណែទម្រង់របបប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ ប.ស.ស. និងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង ដែលនឹងបំពេញការងារដទៃទៀតរបស់អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីកិច្ចគាំពារសង្គម។
    តាមរយៈគម្រោងផែនការពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា៖ កន្លងមក ប.ស.ស. បានទទួលវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញចំនួន ៣ដង ក្នុងឆ្នាំ២០២១ ពីអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធទៅនឹងផ្នែកវិនិយោគមូលនិធិសន្តិសុខសង្គម និងការគណនាវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រវិនិយោគ ធៀបនឹងការគណនាវាយតម្លៃហានិភ័យហិរញ្ញវត្ថុធៀបនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ផងដែរ ។
    គួរបញ្ជាក់ថា៖ ក្នុងកិច្ចសហការដ៏ល្អជាមួយ ប.ស.ស. កន្លងមក និងយោងតាមស្មារតីនៃអង្គប្រជុំខាងលើ អង្គការអន្តរជាតិខាងការងារ (ILO) បានស្នើសុំពិភាក្សាបន្ថែមជាមួយក្រុមការងារ ប.ស.ស. ជាពិសេសជាមួយ ឯកឧត្តមអគ្គនាយក ប.ស.ស. ដើម្បីឈ្វេងយល់នូវការគាំទ្រដែល ប.ស.ស. ត្រូវការពីអង្គការអន្តរជាតិខាងការងារ (ILO) និងស្នើសុំការឯកភាពពាក់ព័ន្ធនឹងផែនការការងារខាងលើ និងផែនការការងារលម្អិតសម្រាប់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ មុនពេលឈានដល់ការអនុវត្តផែនការការងារខាងលើនេះ។
    ឆ្លៀតក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានស្នើសុំអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការផ្តល់អ្នកប្រឹក្សាយោបល់ ដើម្បីជួយដល់ដំណើរការរៀបចំផែនការសកម្មភាពលម្អិតនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ថ្មី នៃគម្រោងទំនើបភាវូបនីយកម្មដំណាក់កាលទី២ របស់ ប.ស.ស. ផងដែរ។
    សូមបញ្ជាក់ជូនថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីទ្វេភាគីរវាងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃ ប.ស.ស. សរុបប្រមាណជាង ១០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.