(ភ្នំពេញ)៖ ដើម្បីឆ្លើយតបសំណើអញ្ជើញរបស់គណៈកម្មការធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញ ស្ដីអំពីការព្យាករណ៍បន្ទុកចំណាយសោធនសម្រាប់មន្រ្ដីសាធារណៈ ក្នុងកិច្ចប្រជុំចង្អៀត ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
ដោយយោងតាមសំណេីអញ្ជេីញ កិច្ចប្រជុំពិភាក្សាខាងលើនេះ ផ្តោតសំខាន់ទៅលើការពិនិត្យ និងពិភាក្សាលើជម្រើសកំណែទម្រង់របបសោធន សម្រាប់មន្រ្តីសាធារណៈកំពុងបម្រើការងារបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងធនាគារពិភពលោក តាមរយៈ ប្រព័ន្ធវីដេអូអនឡាញ (ZOOM)៕