Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ស៊ុំ សោភ័ណ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ

    ភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បា​នអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA)  នៅភោជនីយ៍ដ្ឋាន អេឌែន ផាក (Eden Park Restaurant) រាជធានីភ្នំពេញ ។

    តាមការឱ្យដឹងពីតំណាងសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានបញ្ជាក់ថា ឯកឧត្តម ស៊ុំ សោភ័ណ បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកឡើងពាក់ព័ន្ធនឹងទំនាក់ទំនងឧស្សាហកម្ម (Industrial Relations) ជាពិសេសចូលរួមគាំទ្រ និងលើកកម្ពស់សកម្មភាពរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈ ការអនុវត្តច្បាប់ និងកាតព្វកិច្ចរបស់និយោជកឲ្យសមស្របតាមយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាលផងដែរ។

    សូមបញ្ជាក់ផងដែរថា កម្មវិធីពិក្សាតុមូលនេះ មានការចូលរួមពីសំណាក់សមាគមសហគ្រិន ស្រ្តីកម្ពុជា និង ស្ថាប័នពាក់ព័ន្ធប្រមាណជាង ៣០ស្ថាប័ន ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.