Mail |
  • ភាសាខ្មែរ
  • English
  • កម្មការិនីរោងចក្រ JUHUI FOOTWEAR ដួលសន្លប់តគ្នា ចំនួន ២៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ក្រោយមានការសម្របសម្រួលពី ប.ស.ស ខេត្ត

    កំពង់ចាម៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានឱ្យដឹងថា មានករណីកម្មករ កម្មការិនីដួលសន្លប់តគ្នា ចំនួន ២៧នាក់ កាលពីវេលាម៉ោង ០៧ និង ៤០នាទីព្រឹក ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

    ករណីសន្លប់ខាងលើនេះ បានកើតឡើងនៅរោងចក្រ JUHUI FOOTWEAR CO.LTD ដែលមានទីតាំងស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមការងារ ប.ស.ស បានចុះទៅកន្លែងកើតហេតុ សហការជាមួយរដ្ឋបាលរោងកច្រ ធ្វើការសម្របសម្រួល ទប់ស្កាត់កុំឱ្យមានការសន្លប់បន្ថែមទៀត និងបានបញ្ជូនជនរងគ្រោះទាំងអស់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    មូលហេតុដែលបណ្តាលឱ្យមានករណីសន្លប់នៅក្នុងរោងចក្រខាងលើ ផ្តើមចេញពីកម្មការិនីម្នាក់ឈ្មោះ ហ៊ាញ ស្រីឡៃ អាយុ២៨ឆ្នាំ បម្រើការផ្នែកដេរ ក្រុមទី១៣ មានជំងឺគ្រុនផ្តាសាយមានអាការៈ រងា ស្រៀវស្រាញ និងវិលមុខជាខ្លាំង ក៏បានដួលសន្លប់នៅក្នុងអគារដេរតែម្តង។ ខណៈនោះ កម្មករ កម្មការិនីកំពុងធ្វើការនៅក្បែរឃើញ បានមានអារម្មណ៍ ភិតភ័ត តក់ស្លុត ខ្សោយ ទន់ដៃ ទន់ជើង និងបានសន្លប់តៗគ្នា (ជំងឺស្នែហ្វូង) សរុបចំនួន ២៧នាក់ ស្រីទាំងអស់។

    ក្រុមការងារ ប.ស.ស សាខាខេត្តកំពង់ចាម បានបញ្ជាក់ថា គិតត្រឹមម៉ោង១១ និង ៤០នាទី កម្មការិនីទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងមានអាការៈបានធូរស្រាលឡើងវិញហើយ។

    រាល់ថ្លៃចំណាយលើសេវាដឹកជញ្ជូន និងថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.