Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម អ៊ុក សមវិទ្យា៖ កម្មករនិយោជិតនៅពេលចាស់ជរា អាចចិញ្ចឹមខ្លួនឯងបាន នៅពេលច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ដាក់ឱ្យអនុវត្ត

    រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានឱ្យដឹងថា ច្បាប់ស្តីពីរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានវិសាលភាពគ្រប់ដណ្តប់លើ បុគ្គលក្នុងវិស័យសាធារណៈ បុគ្គលក្រោមច្បាប់ការងារ នាវា​សមុទ្រ និងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារលើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាមួយប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នាថ្ងៃព្រហស្បតិ៍ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នេះ នឹងធ្វើឱ្យបុគ្គល ដែលស្ថិតនៅក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ នឹងជួយឱ្យជីវភាពរបស់កម្មករនិយោជិត នៅពេលចាស់ជរាអាចចិញ្ចឹមខ្លួនឯងបាន ដោយមិនចាំបាច់ពឹងផ្អែកលើកូនចៅ។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.