Mail |
  • ភាសាខ្មែរ
  • English
  • ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាបង់ភាគទាន និងការទូទាត់តាវកាលិក រវាង ប.ស.ស​ និងធនាគារ កាណាឌីយ៉ា

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ធនាគារកាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងធនាគារ កាណាឌីយ៉ា ក.អ ក្នុងការបង្កើនការផ្តល់សេវាឱ្យមានភាពល្អប្រសើរ និងទាន់ពេលវេលា ដែលរៀបចំឡើងនៅអគារកាណាឌីយ៉ា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៧ នេះ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស បានមានប្រសាសន៍ថា បច្ចុប្បន្ន ប.ស.ស បាននឹងកំពុងពង្រីកវិសាលភាព ដោយអនុលោមតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែម ដូច្នោះលោកសង្ឃឹមថា នាពេលខាងមុខនេះ ប.ស.ស និងមានសមាជិករហូតដល់ជាង ៣លាននាក់ ដែលចាប់ផ្តើមចុះបញ្ជីពីសហគ្រាសដែលមានកម្មករនិយោជិតប្រើការចាប់ពី ១នាក់ឡើងទៅ។ លោកបានបន្តថា ដោយសារឱកាសនេះហើយ ដែល ប.ស.ស ត្រូវតែចាប់ដៃគូរសហការក្នុងការផ្តល់សេវាជូនកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរ និងមានភាពងាយស្រួលបន្ថែមទៀត។

    ជាចុងបញ្ចប់ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Danny Qauh អគ្គនាយកនៃធនាគារកាណាឌីយ៉ា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការចុះកិច្ចព្រមព្រៀងនេះ។

    1

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    8

    SONY DSC

    10 11

    SONY DSC

    13 14

    SONY DSC

    16 17 18

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.