កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៤ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៥ របស់បេឡាជាតិរបបសន្តិសុខសង្គមដោយបានបង្ហាញ ពីភាពជោគជ័យ នៃការអនុវត្តជំហានទី១ ផ្នែកហានិភ័យការងារ និង ការត្រៀមរៀបចំបង្កើតផ្នែកថែទាំសុខភាព និង ផ្នែកសោធន ជាមួយនឹងលទ្ធផលដ៏ល្អនេះ ប.ស.ស ក៏នៅមានបញ្ហាស្ថានភាពគ្រោះថ្នាក់ការងារគិតជាមធ្យមក្នុងរយៈពេល៦ឆ្នាំនេះ ស្នើនឹង ១,៦% ដែលត្រូវចូលរួមកាត់បន្ថយឱ្យស្ថិតនៅកម្រិតទាបបំផុតតាមរយៈគម្រោងការបង្ការគ្រោះថ្នាក់ការងាររបស់ខ្លួនជាបន្ទាន់ ។
នៅក្នុងវេទិកាសំណួរ និង ចម្លើយ អង្គប្រជុំបានទទួលលទ្ធផលនៃការពិភាក្សាគ្នារវាងវាគ្មិនជាមន្ត្រីជំនាញ របស់ ប.ស.ស និង សមាជិក សមាជិកាអង្គប្រជុំ ប.ស.ស បានចូលរួមដោះស្រាយបញ្ហាដែលបានលើកឡើង និង ឆ្លើយតបភ្លាមៗ ដោយផ្អែកលើច្បាប់បទដ្ឋានគតិយុត្តនានាជាមូលដ្ឋាន ។