Mail |
  • ភាសាខ្មែរ
  • English
  • កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រេច​បាន​ឆ្នាំ២០១៤ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៥ របស់បេឡាជាតិរបបសន្តិសុខសង្គម

    កាល​ពីថ្ងៃ​សុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីវេលា​ម៉ោង  ៨ និង ៣០នាទីព្រឹក នៅ​​សណ្ឋា​​​គារ​​ភ្នំពេញ មាន​រៀប​​ចំពិធីប្រជុំ​បូក​​សរុប​លទ្ធ​​ផល​ការងារ​សម្រេច​បាន​ឆ្នាំ​២០១៤ និង ទិស​ដៅ​​អនុវត្ត​​បន្ត​ឆ្នាំ​​២០១៥ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គមដោយ​បាន​បង្ហាញ ពី​ភាព​ជោគជ័យ នៃ​ការ​​អនុវត្ត​​ជំហាន​​ទី១ ផ្នែក​ហា​និភ័យ​ការងារ  និង ការ​ត្រៀមរៀប​ចំ​បង្កើត​ផ្នែក​ថែទាំសុខ​ភាព និង ផ្នែក​សោធន ជា​មួយ​​នឹង​​លទ្ធផល​​ដ៏​ល្អ​នេះ ប.ស.ស ក៏​នៅ​មាន​បញ្ហា​ស្ថានភាព​គ្រោះ​ថ្នាក់​ការងារ​គិត​ជាមធ្យមក្នុង​រយៈពេល​៦​ឆ្នាំនេះ ស្នើ​នឹង ១,៦% ដែល​ត្រូវ​ចូល​​រួម​​កាត់​​​បន្ថយ​ឱ្យស្ថិត​នៅ​​កម្រិត​​ទាប​បំផុតតាមរយៈ​គម្រោង​ការ​បង្ការ​គ្រោះ​​ថ្នាក់​​ការ​ងារ​របស់​ខ្លួន​​​ជាបន្ទាន់ ។

          នៅ​ក្នុង​​វេទិកា​​សំណួរ និង ចម្លើយ អង្គ​ប្រជុំ​បាន​ទទួល​លទ្ធផល​នៃការ​​ពិភាក្សា​​គ្នារវាង​​វាគ្មិន​​ជាមន្ត្រី​ជំ​នា​ញ របស់ ប.ស.ស  និង សមាជិក សមាជិកា​អង្គប្រជុំ ប.ស.ស បានចូលរួម​ដោះស្រាយ​​បញ្ហា​ដែល​បាន​​លើក​​ឡើ​ង និង ឆ្លើយ​តប​ភ្លាមៗ ដោយផ្អែក​លើ​ច្បាប់​បទ​ដ្ឋានគតិ​យុត្ត​នានា​​ជា​មូល​​ដ្ឋាន ។

    SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC SONY DSC

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.