រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធចុះបញ្ជិកា និងភាគទានថ្មី សមាសភាពចូលរួមមាន មន្រ្តី និងបុគ្គលិកតាមបណ្តាសាខា ប.ស.ស ខេត្ត/ខណ្ឌ ខ្លឹមសារសំខាន់ៗនៃការបណ្តុះបណ្តាល
ទី១៖ នីតិវិធីនៃការកំណត់អត្តសញ្ញាណសមាជិក ប.ស.ស
ទី២៖ ប្រព័ន្ធកំណត់អត្តសញ្ញាណសមាជិក ប.ស.ស
ទី៣៖ ទម្រង់ចុះបញ្ជិកាកម្មករនិយោជិតតាមប្រព័ន្ធអេឡិចត្រូនិចថ្មី
ទី៤៖ ការងារអធិកាកិច្ច ការងារអង្កេត ការងារបច្ចេកទេស និងការងារផ្សេងៗ។