ភ្នំពេញ៖ កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម បានបើកវគ្គ បណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់មន្ត្រី ប.ស.ស ចំនួន១២នាក់ ដោយអញ្ជើញ មន្ត្រីជំនាញ មកពីកាកបាទក្រហម កម្ពុជា មកឡើង បង្ហាញផ្ទាល់។គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យមន្ត្រី ប.ស.ស មានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសង្គ្រោះបឋម រួមមាន៖
– សង្គ្រោះជីវិត
– បង្ការរបួសកុំឱ្យធ្ងន់ធ្ងរថែមទៀត
– ធ្វើឱ្យជនរងគ្រោះមានអារម្មណ៍កក់ក្តៅ ដើម្បីរក្សាភាពរឹងមាំ – ឱ្យជនរងគ្រោះអាចទទួលបានការថែទាំវេជ្ជសាស្ត្រ បានយ៉ាងឆាប់រហ័ស – ជួយសម្រួលគ្រូពេទ្យងាយព្យាបាល។