សមាជិក ប.ស.ស. ដែលទទួលបានតាវកាលិកវិភាជន៍ជរាភាព ត្រូវបំពេញទម្រង់ទាមទារវិភាជន៍ជរាភាពក្នុងអំឡុងពេល១(មួយ)ខែ ក្រោយពេលអាយុ៦០(ហុកសិប)ឆ្នាំ។
១. គោលការណ៍ទូទៅ
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺប្រៀបបានទៅនឹងផែនការសន្សំប្រាក់រយៈពេលវែងដោយមិនដឹងខ្លួន ដែលទទួលបានផលតបស្នងត្រលប់មកវិញនៅពេលដែលសាមីខ្លួនបាត់បង់សមត្ថភាពការងារ ឬចូលដល់វ័យចាស់ជរាចាប់ពី អាយុ៦០ឆ្នាំឡើងទៅ។ ផ្នែកប្រាក់សោធន គឺជាប្រព័ន្ធសន្តិសុខសង្គមមានលក្ខណៈជាសកល ដែលអាចនាំឲ្យប្រទេសកម្ពុជាមានការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គភាពទទួលបន្ទុកប្រាក់សោធន នៅតាមបណ្តាប្រទេសលើពិភពលោក ដើម្បីធ្វើសកលភាវូបនីយកម្មរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។ តាមរយៈការដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន គឺជាការធានាបាននូវសង្គតិភាពរវាងបុគ្គលត្រូវគាំពារទាំងបីក្រុម រួមមាន បុគ្គលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ដោយផ្នែកនេះត្រូវបានបែងចែកចេញជា ២ គឺផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត។ តាវកាលិកផ្នែកប្រាក់សោធនរួមមាន សោធនជរាភាព សោធនទុព្វលភាព សោធនឧត្តរជីវី និងវិភាជន៍បូជាសព។
២. របបភាគទានជាកាតព្វកិច្ច
តាវកាលិកផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចមានដូចខាងក្រោម៖
-
សោធនជរាភាព
សមាជិក ប.ស.ស. ដែលមានអាយុយ៉ាងតិច ៦០(ហុកសិប)ឆ្នាំ មានសិទ្ធទទួលបានសោធន ជរាភាព ប្រសិនបើសាមីជនបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១- បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន។
២- បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២(ដប់ពីរ)ខែ។
-
សោធនជរាភាពអយ្យកប្បញ្ញត្តិ
តាវកាលិកនេះ ត្រូវបានផ្ដល់ជូនរយៈពេល ៣៦ខែ រាប់ចាប់ពីការដាក់ឲ្យអនុវត្តរបបសន្តិសុខ សង្គម សមាជិក ប.ស.ស. ជាកម្មករនិយោជិតមានសិទ្ធិទទួលបានសោធនជរាភាពអយ្យកប្បញ្ញត្តិត្រូវបំពេញលក្ខខណ្ឌគិតចាប់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមដំណើរការដំបូង នៃផ្នែកប្រាក់សោធនដូចខាងក្រោម៖
-
សោធនទុព្វលភាព
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានតាវកាលិកសោធនទុព្វលភាព ត្រូវបំពេញទម្រង់ទាមទារតាវកាលិក ក្នុងអំឡុងពេល១(មួយ)ខែ គិតចាប់ពីកាលបរិច្ឆេទធ្លាក់ខ្លួនទុព្វលភាព។ ក្នុងករណីដែលទុព្វលជនមិនមានលទ្ធភាពក្នុងការទាមទារតាវកាលិក ដោយសារមានភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ការស្នើសុំត្រូវធ្វើដោយអ្នកតំណាងស្របច្បាប់នៃទុព្វលជននោះ។
-
សោធនឧត្តរជីវី
-
វិភាជន៍បូជាសព