គណៈកម្មការវិនិយោជរបបសន្តិសុខសង្គម នៃបេឡាជាតិរបបសន្តិសុខសង្គម (គ.វ.ស.ស) បង្កើតឡើងដោយ ប្រកាសលេខ១០៨ ក.ប/ប្រ.ក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ជាគណៈកម្មការអន្តរក្រសួង ក្នុងនោះរួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសុខាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត ។ គណៈកម្មការនេះ មានតួនាទីភារកិច្ច រៀបចំគោលនយោបាយ និងផែនការវិនិយោគរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដែលមានលក្ខណៈជានីតិវិនិយោគ, សហការវិនិយោគជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រប់គ្រង ចាត់ចែង វាយតម្លៃ ត្រួតពិនិត្យ និងកែលំអកិច្ចការវិនិយោគជាប្រចាំ, ធ្វើបច្ចុប្បន្នភាពស្តីពីសកម្មភាពវិនិយោគ និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ។