គណៈកម្មការវេជ្ជសាស្រ្ត នៃបេឡាជាតិសន្តិសុខសង្គម បង្កើតឡើងដោយ ប្រកាសលេខ០៨៨/០៩ កប/ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ជាគណៈកម្មការអន្តរក្រសួង ក្នុងនោះរួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ។ គណៈកម្មការនេះមានតួនាទីភារកិច្ចផ្តល់យោបល់ចំពោះ ការកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងាររបស់កម្មករនិយោជិត ដែលទទួលរងហានិភ័យការងារ និងផ្តល់យោបល់លើស្ថានភាពរបស់មន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ។