Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស.

    ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប​.ស.ស. ដែលសរសេរជាអក្សរកាត់ថា ក.វ.ប.ស. ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីធានាលើកកម្ពស់គុណភាព​និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។ ក.វ.ប.ស. មានសមាសភាពដូចខាងក្រោម៖

    ១. តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ១រូប ប្រធាន
    ២. តំណាងក្រសួងសុខាភិបាល ១រូប អនុប្រធាន១រូប ប្រធាន
    ៣. ឥស្សរជនមានបទពិសោធពាក់ព័ន្ធនឹងវិជ្ជាជីវៈវេជ្ជសាស្រ្ត៨រូប សមាជិក
    ៤. ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាលនៃ ប.ស.ស.សមាជិកអចិន្ត្រៃយ៍។

    – ត្រួតពិនិត្យ តាមដានការអនុវត្តកិច្ចព្រមព្រៀង និងវាយតម្លៃគុណភាពសេវាមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
    – ពិនិត្យនិងផ្តល់យោបល់លើលក្ខខណ្ឌនិងគុណសម្បត្តិរបស់មូលដ្ឋានសុខាភិបាលដែលស្នើសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
    – សិក្សា រៀបចំ និងកែសម្រួលតារាងកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍សម្រាប់ផ្នែកហានិភ័យការងារ
    – ពិនិត្យ និងសម្រេចលើការកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍របស់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារ ដែលមិនមានចែងក្នុងតារាងកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ តាមសំណើរបស់គ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស.
    – សិក្សា ស្រាវជ្រាវ និងលើកសំណើរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការកំណត់ប្រភេទជំងឺវិជ្ជាជីវៈ
    – ត្រួតពិនិត្យនិងសម្រេចលើស្ថានភាពពិការនិងជំងឺរ៉ាំរ៉ៃនៃសិទ្ធិវន្តធនលាភឧត្តរជីវី និងសិទ្ធិវន្តសោធនឧត្តរជីវី
    – សិក្សានិងសម្រេចស្ថានភាពទុព្វពលភាពឬប្រភេទជំងឺវិជ្ជាជីវៈ
    – សិក្សានិងកំណត់លក្ខខណ្ឌឬស្ថានភាពឬស្ថានភាពទូទៅដែលតម្រូវឱ្យមានអ្នកថែរក្សា និងអ្នកថែទាំសម្រាប់ផ្នែកហានិភ័យការងារ
    – សិក្សា រៀបចំ ពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលយន្តការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត
    ពិនិត្យនិងផ្តល់យោបល់លើការជ្រើសរើសគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស.
    – បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃ ប.ស.ស. ប្រគល់ជូន។

    * សេចក្តីសម្រេចលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់បេឡាជាតិសន្តិសុខសង្គម

    * ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.

    * គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមូលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើសុំចុះ កិច្ចព្រមព្រៀងជាមួយ ប.ស.ស.

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.