គណៈកម្មការរៀបចំយន្តការនៃការទូទាត់សេវាសុខាភិបាល បង្កើតឡើងដោយ ប្រកាសលេខ១៩៤ កប/ប្រក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ជាគណៈកម្មការអន្តរក្រសួង ក្នុងនោះរួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ។ គណៈកម្មការនេះមានតួនាទីភារកិច្ច ធ្វើការសិក្សាស្រាវជ្រាវ និងកំណត់ជ្រើសរើសយកយន្តការទូទាត់ថ្លៃសេវា សុខាភិបាល និងតម្លៃមូលដ្ឋានសុខាភិបាល, កំណត់ប្រភេទក្រុមជម្ងឺ និងស្នើតម្លៃសេវាដែលត្រូវទូទាត់តាមក្រុមជម្ងឺនីមួយៗ និងកំណត់ពីយន្តការទូទាត់ថ្លៃសេវាដល់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស. កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស. យន្តការត្រួតពិនិត្យគុណភាពសេវា និងបែបបទទទួលបានសេវាដល់សមាជិក ប.ស.ស. កំណត់បែបបទ និងនីតិវិធីដើម្បីឱ្យសមាជិក ប.ស.ស. ទទួលបានសេវាសុខាភិបាល និងទាមទារការទូទាត់សេវាសុខាភិបាល និង សហការ និងសម្របសម្រួលជាមួយអង្គភាព ឬស្ថាប័នរដ្ឋ និងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធនានា ក្នុងការបំពេញភារកិច្ចទាំងអស់ខាងលើ ។