ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Myca Magnolia M. FISCHER ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្ត ...
ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក.) និងក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារ សម្រេចបានឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ...
ខ្លឹមសារនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៦ ស្តីពីសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែក ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” ដែលមានការចូលរួមពីភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព សរុបប្រមាណ១០០នាក់ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ រួមមាន១០ជំពូក និង៤១មាត្រា ដោយបែងចែកជា ៤ (បួន) ភាគ សំខាន់ៗ។ ...
ប្រទេសថៃ៖ នៅក្នុងសន្និសីទរយៈពេល ៦ថ្ងៃ ស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL នៅទីក្រុងបាងកកប្រទេសថៃ ប្រតិភូជាថ្នាក់ដឹកនាំ ប.ស.ស. ចំនួន ០២រូប ក្រោមការចាត់តាំង ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានទៅចូលរួមសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” ។
តាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. ...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ថ្លែងឡើងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ នៅសាលប្រជុំទីស្តីការក្រសួង មហាផ្ទៃ។
សម្តេចក្រឡាហោម បានថ្លែងបន្ថែមថា ៖ ...
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងឡើងយ៉ាងនេះ ស្ថិតនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេច បានឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានប្រារព្ធឡើង នៅសាលប្រជុំសណ្ឋាគារតារាអ៊ែផត រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ០៥ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២០ នេះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា៖ ...
រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែម ជូនដល់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ ...
ឥណ្ឌូនេស៊ី ៖ មន្រ្តីជំនាញ ២រូប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម បានចូលរួមកិច្ចប្រជុំពិភាក្សា ASEAN Pension Funds and Social Security System Summit (APIC) លើប្រធានបទ ...
ហ្វីលីពីន៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ត្រី នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចំនួន ១៣រូប បានទៅបំពេញទស្សនៈកិច្ចសិក្សាមួយ ស្តីពី ” ប្រព័ន្ធធានារ៉ាប់រង សុខភាពសង្គម ” នៅប្រទេសហ្វីលីពីន ។
តាមការបញ្ជាក់ប្រាប់ពីសំណាក់ លោក ស្រិល ស៊ីថាត តំណាង ប.ស.ស. កម្ពុជា បានឱ្យដឹងថា ៖ ...
ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារ ហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះ ប្រជាជនដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នា ទៅវិញទៅមក ដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារកាន់តែមានការកើនឡើង។
ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីនេះ រួមមាន ១១ជំពូក និង ១០៧មាត្រា ...