ទី១៖ របៀបប្រើប្រាស់កម្មវិធីរបាយការណ៍ ប.ស.ស
ជំហានទី១៖ របៀបចូលប្រើប្រាស់កម្មវិធី
១. បញ្ចូលឈ្មោះប្រើប្រាស់
២. បញ្ចូលលេខសម្ងាត់
៣. ចងចាំគណនីដោយពុំចាំបាច់វាយបញ្ចូលឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ម្តងទៀត
៤. ចុចប៊ូតុង (ចូលប្រើប្រាស់)
ជំហានទី២៖ របៀបបង្ហាញរបាយការណ៍ប្រចាំខែ/ឆ្នាំ និងកំណត់លើការប្រើប្រាស់របស់កម្មវិធី
១. ចុចលើប៊ូតុង (ជ្រើសរើសខែ/ឆ្នាំ) រួចជ្រើសរើសខែនិងឆ្នាំ
២. ចុចលើប៊ូតុង ( > ) សម្រាប់បង្ហាញរបាយការណ៍កទៅតាមខែ/ឆ្នាំដែលបានជ្រើសរើស
៣. ចុចលើប៊ូតុង (ការកំណត់) សម្រាប់បើកផ្ទាំងកំណត់លើកម្មវិធី
៤. ចុចលើប៊ូតុង (ជំនួយ) សម្រាប់បង្ហាញពីរបៀប្រើប្រាស់
របៀបប្តូរលេខសម្ងាត់
១. សូមបញ្ចូលលេខសម្ងាត់ចាស់របស់លោកអ្នកអោយបានត្រឹមត្រូវជាមុនសិន ។
២. ត្រូវបញ្ចូលលេខសម្ងាត់ថ្មីរបស់លោកអ្នកដោយអនុវត្តតាមគំរូខាងក្រោម៖
– យ៉ាងតិច៦តួរអក្សរ
– អក្សរតូច ឬធំយ៉ាងតិចមួយ
– និមិត្តសញ្ញាយ៉ាងតិចមួយ
– មានលេខ
– មិនមានចន្លោះ(Space)
ឧទាហរណ៍ៈ Hehas1000$
៣. សូមបញ្ចាក់លេខសម្ងាត់របស់លោកអ្នកម្តងទៀត ។
ត្រូវប្រាកដថាលេខសម្ងាត់ដែលលោកអ្នកបញ្ចូល ដូចនឹងដំណាក់កាលទី២។
៤. ចុចប៊ូតុង (យល់ព្រម) សម្រាប់ប្តូរលេខសម្ងាត់របស់លោកអ្នក។
***ចំពោះពាក្យសុំប្រឡងសូមទាញតាមតំណភ្ជាប់នៅខាងក្រោម
***ចំពោះពាក្យសុំប្រឡងសូមទាញតាមតំណភ្ជាប់នៅខាងក្រោម