Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ព័ត៌មាន

    បេឡាជាតិរបបសន្តិសុខសង្គមបានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន។

    កម្មវិធីនេះ ...

    ថវិកាជាង ៩ពាន់លានរៀល របស់រាជរដ្ឋាភិបាល ត្រូវបានផ្តល់ឱ្យកម្មការិនីសម្រាលកូន គិតត្រឹមថ្ងៃទី ១មករា ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨

    ភ្នំពេញ៖ ឯកឧត្តម ជាវ បុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ...

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម

    ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅភោជនីយដ្ឋា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នទន្លេបាសាក់២។

    សិក្ខាសាលាពិគ្រោះយោបល់នេះ ...

    ប.ស.ស សហការជាមួយក្រុមគ្រូពេទ្យ TYDA ចុះអប់រំផ្សព្វផ្សាយសុខភាព និងអត្ថប្រយោជន៍សន្តិសុខសង្គម ដល់កម្មករនិយោជិត ក្នុងសង្កាត់ទឹកថ្លា

    ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នេះ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ...

    មន្ត្រី ប.ស.ស ខេត្តប៉ៃលិន ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ដល់កម្មករនិយោជិត នៅក្រុមហ៊ុន វិចតូរីយ៉ាវ៉ាយអ៊ីន

    ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារ ប.ស.ស សាខាខេត្តប៉ៃលិន ដឹកនាំដោយ លោក រាម សុមិត្រ មន្ត្រីទទួលបន្ទុកខេត្ត បានចុះធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ...

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី សរុបប្រមាណជា ១៩,៩៤៩នាក់ នៅក្រុងច្បារមន

    កំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី សរុបប្រមាណជា ១៩,៩៤៩នាក់ ...

    ប.ស.ស ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ និងវឌ្ឍនៈភាព ដល់កម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ...

    សេចក្ដីបំភ្លឺ ទៅលើសេចក្ដីជូនដំណឹងលេខ ៣០/១៨ ប.ស.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨

    សេចក្ដីបំភ្លឺ ទៅលើសេចក្ដីជូនដំណឹងលេខ ៣០/១៨ ប.ស.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ...

    ប.ស.ស សហការជាមួយក្រសួងមហាផ្ទៃផ្សព្វផ្សាយយន្តការផ្តល់អត្តសញ្ញាណបណ្ណ ដល់បងប្អូនកម្មករនិយោជិត

    ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា ...

    ប.ស.ស ខេត្តបន្ទាយមានជ័យ ចុះផ្តល់ប្រាក់វិភាជបូជាសព ៤លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះ

    បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.