Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ព័ត៌មាន

    ប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ជាង ២ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត

    (ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទានដោយស្ម័គ្រចិត្ត សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិ ...

    ប្រតិភូតំណាង ប.ស.ស. អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាស្ដីពី « គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម»

    (សៀមរាប)៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលឆ្លើយតបទៅលើប្រធានបទស្តីពី «គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម» ជូនដល់ថ្នាក់ដឹកនាំតំណាងមកពីអង្គការចំនួន១១ និង ...

    ក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្តីពី “លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត”

    ភ្នំពេញ៖នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី “លក្ខខណ្ឌបែបបទ ...

    ប័ណ្ណសមាជិក ប.ស.ស. នឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារជំនាញប្រជុំពិភាក្សា លើបទ ...

    “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ត្រូវបានបើកកិច្ចប្រជុំពិភាក្សាលើកដំបូងនាព្រឹកនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ អង្គការអន្តរជាតិខាងការងារ (ILO) ទីប្រឹក្សាគម្រោង និង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកកិច្ចប្រជុំពិភាក្សារួមគ្នាលើកដំបូង ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ដែលកិច្ចប្រជុំ ...

    ក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើ ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

    ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើ ការផ្តល់ប្រាក់ឧបត្ថម្ ...

    ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ ការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាការពង្រីកសេវាគាំពារកាន់តែទូលាយសម្រាប់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ បានថ្លែងថា ការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាការពង្រីកសេវាគាំពារកាន់តែទូលាយបន្ថែមទៀត សម្រាប់បងប្អូន ...

    តំណាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ស្វែងយល់បន្ថែមពីលក្ខខណ្ឌក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស.

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំសហការី ជួបពិភាក្សាជាមួយតំណាងនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលដឹក ...

    ក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើ ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

    ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើ ការផ្តល់ប្រាក់ឧបត្ថម្ភ ...

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីជាអគារបែបទំនើប ដែលអាចបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ និងផ្តល់ទំនុកចិត្តជូនសមាជិករបស់ខ្លួន

    ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននូវសំណង់អគារដ៏ធំស្កឹមស្កៃមាន ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.