រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ ស្តីពី ...
រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីជម្រើសជាក់ស្តែងសម្រាប់ពង្រីក ការគាំពារសង្គមដល់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា ...
ព្រះសីហនុ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានរៀបចំពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងចែកបណ្ណចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ចពិសេស ...
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ បានរៀបចំពិធីប្រជុំបូកសរុបសមិទ្ធផលរយៈពេល ១០ឆ្នាំ (២០០៨-២០១៧) និងទិសដៅការងារឆ្នាំ២០១៨ ...
រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មរវាង បេឡាជាតិរបប សន្តិសុខសង្គម និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា។
ពិធីនេះ ...
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺន ៥ពាន់នាក់ នៅរោងចក្រ តំបន់កំបូល ផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់មន្ត្រី និងបុគ្គលិក ប.ស.ស តាមបណ្តាសាខាខេត្តទាំង ២៤ខេត្ត និង២ខណ្ឌ។ ...
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៩១០នាក់ ...
រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ធនាគារកាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងធនាគារ កាណាឌីយ៉ា ក.អ ក្នុងការបង្កើន ...
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាសហអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ៣២៧ កប/ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ជូនទៅដល់តំណាងមន្ទីរសុខាភិបាលរាជធានី/ខេត្ត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ, តំណាងមន្ទីរពេទ្យបង្អែក, តំណាងមណ្ឌលសុខភាព និងអង្គភាពពាក់ព័ន្ធនានា។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះអាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។ ដោយឈរលើគោលការណ៌ និងការអនុវត្ត កន្លងមកតំលៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមដល់បុគ្គលិកសុខាភិបាល។ ឆ្លើយតបចំណុចនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួង លេខ ១៧៣ ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាព ដោយតំឡើងតម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាពពេញលេញ និងរក្សាបានសេ្ថរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវាជូនកម្មករនិយោជិតជាសមាជិតដែលបានទៅប្រើប្រាស់សេវាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កំរិតរបស់ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឱ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើ ជាភិយ្យោភាពតរៀងទៅ ។
ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករ និយោជិតប្រមាណ ៩១ម៉ឺនាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឲ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស ។ ប.ស.ស បានបង្កភាពងាយស្រួលឲ្យកម្មករនិយោជិតទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាល នេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះ សមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មការិនីសម្រាលកូនទទួលបានពី ប.ស.ស ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ និង៥០% នៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរ។
ជារួម ក្រសួងទាំងពីរបានខិតខំពង្រឹងគុណភាពក្នុងការផ្តល់សេវាជូនកម្មករនិយោជិតនៅក្នុងប.ស.ស ផ្នែកថែទាំសុខភាពឱ្យមានលក្ខណៈល្អប្រសើរជាងមុន របស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដែលថ្មីៗនេះក្រសួងទាំងពីរ បានចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលតម្លៃទូទាត់ក្នុងការផ្តល់សេវាជូនមន្ទីរពេទ្យដែលមានតម្លៃខ្ពស់ជាងមុន។ បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១,២៨៩ កន្លែង និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១១កន្លែង ដើម្បីផ្តល់សេវាជូនកម្មករនិយោជិតនៅទូទាំងប្រទេស និងជានិច្ចកាលក្រសួងសុខាភិបាលបានធ្វើការណែនាំ និងដាស់តឿនជាប្រចាំដល់មូលដ្ឋានសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងលើកកម្ពស់សមធម៌ក្នុងការផ្តល់ជូនប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករនិយោជិតផងដែរ៕