Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    កិច្ចប្រជុំពិគ្រោះយោបយល់ត្រីភាគី លើកទី៦ លើសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន”

    ខ្លឹមសារនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៦ ស្តីពីសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែក ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” ដែលមានការចូលរួមពីភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព សរុបប្រមាណ១០០នាក់ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    សេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ រួមមាន១០ជំពូក និង៤១មាត្រា ដោយបែងចែកជា ៤ (បួន) ភាគ សំខាន់ៗ។ ...

    ថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ចំនួន ២រូប បានចួលរួមសន្និសីទមួយស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL ក្រោមប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” នៅទីក្រុងបាងកក ប្រទេសថៃ

    ប្រទេសថៃ៖ នៅក្នុងសន្និសីទរយៈពេល ៦ថ្ងៃ ស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL នៅទីក្រុងបាងកកប្រទេសថៃ ប្រតិភូជាថ្នាក់ដឹកនាំ ប.ស.ស. ចំនួន ០២រូប ក្រោមការចាត់តាំង ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានទៅចូលរួមសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” ។

    តាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. ...

    សម្តេចក្រឡាហោម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩កន្លងមកនេះ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ថ្លែងឡើងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ នៅសាលប្រជុំទីស្តីការក្រសួង មហាផ្ទៃ។

    សម្តេចក្រឡាហោម បានថ្លែងបន្ថែមថា ៖ ...

    ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារដែល ប.ស.ស សម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមកនេះ

    រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងឡើងយ៉ាងនេះ ស្ថិតនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេច បានឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានប្រារព្ធឡើង នៅសាលប្រជុំសណ្ឋាគារតារាអ៊ែផត រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ០៥ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២០ នេះ ។

    ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា៖ ...

    ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ មានការកើនឡើងប្រមាណ១៩% បើធៀបទៅនឹងឆ្នាំ២០១៨

    រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែម ជូនដល់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ ...

    តំណាង ប.ស.ស. កម្ពុជាចំនួន ២រូប បានទៅចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី “អភិបាលកិច្ចល្អលើការវិនិយោគប្រកបដោយចីរភាព និងនិរន្តរភាពការអភិវឌ្ឍន៍សង្គម និងបរិស្ថាន” នៅប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី ៖ មន្រ្តីជំនាញ ២រូប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម  បានចូលរួមកិច្ចប្រជុំពិភាក្សា ASEAN Pension Funds and Social Security  System  Summit (APIC) លើប្រធានបទ ...

    តំណាង ប.ស.ស. កម្ពុជាចំនួន ១៣ រូប បានទៅបំពេញទស្សនៈកិច្ចសិក្សាមួយ ស្តីពី ” ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម ” នៅហ្វីលីពីន

    ហ្វីលីពីន៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ត្រី នៃបេឡាជាតិសន្តិសុខសង្គម  (ប.ស.ស.) ចំនួន ១៣រូប បានទៅបំពេញទស្សនៈកិច្ចសិក្សាមួយ ស្តីពី ” ប្រព័ន្ធធានារ៉ាប់រង សុខភាពសង្គម ”  នៅប្រទេសហ្វីលីពីន ។

    តាមការបញ្ជាក់ប្រាប់ពីសំណាក់ លោក ស្រិល ស៊ីថាត តំណាង ប.ស.ស. កម្ពុជា បានឱ្យដឹងថា ៖ ...

    ប.ស.ស. បន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការគ្រោងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ ខណៈពេលច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

    ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារ ហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះ ប្រជាជនដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នា ទៅវិញទៅមក ដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារកាន់តែមានការកើនឡើង។

    ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីនេះ រួមមាន ១១ជំពូក និង ១០៧មាត្រា ...

    ប.ស.ស. គ្រោងនឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបប សន្តិសុខសង្គម   នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការដាក់ឱ្យដំណើរការ ...

    មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពី ការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម នៅទីក្រុងហាណូយ ប្រទេសវៀតណាម

    វៀតណាម៖ មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ត្រូវបានចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែក មូលនិធិធានារ៉ាប់រងសុខភាពសង្គម ...

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.