ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៤៥២នាក់ មកពីរោងចក្រ ៨២ផ្សេងៗគ្នា នៅសាលមហោស្រពកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករ កម្មការិនីចំនួន ៧ដងរួចហើយ ក្នុងនោះនៅតាមរោងចក្រគឺជួបបាន ៣ដង រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈ២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេស បានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារ នឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុន គឺតែជាង ៣០ដុល្លារប៉ុណ្ណោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឺប្រាក់ឈ្នូលអប្បបរិមាគឺ ១៥៣ដុល្លារ និងឆ្នាំ២០១៨ ខាងមុខនេះ គឺមិនអោយតិចជាង ១៦០ដុល្លារក្នុងមួយខែនោះឡើយ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពផងដែរ។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ៖
១. ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២. រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
៣. រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅ តម្លៃភ្លើងត្រូវបានចុះមកនៅត្រឹម ៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម ៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងតម្លៃទឹកតែ ៧០០រៀល ប៉ុណ្ណោះក្នុងមួយម៉ែត្រគីប និងបានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើង មានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤. ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ នេះ ដោយតម្រូវឱ្យនិយោជក (ម្ចាស់ក្រុមហ៊ុន) បង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី ៨,០០០៛-១២,០០០៛ក្នុង១ខែ។ ជាមួយគ្នានេះដែរ កម្មករ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ និងទទួលបានប្រាក់ឈ្នួល ១២០% ។ លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ កម្មការិនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបានប្រាក់ ៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ ទទួលបាន ៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន ១លាន២០ម៉ឺនរៀល រួមនឹងការឧបត្ថម្ភបន្ថែមទៀតពីសម្ដេចតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ ដោយមិនអស់លុយ រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% ដែលទទួលបាននៅថ្ងៃធ្វើការចុងក្រោយ។
៥. បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មការិនី ជិយោជក ទាំងអស់ឱ្យរួមថែរក្សាសន្តិភាព និងអភិវឌ្ឍដើម្បីប្រទេសជាតិកាន់តែរីកចំរើន បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ។ កម្មការិនីមានផ្ទៃពោះចំនួន ២៣១នាក់ បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយជាកម្មករ កម្មការិនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤ផ្សេងៗគ្នាប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤ផ្សេងៗគ្នាប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការិនី ដែលពេលនេះគឺជាជំនួបលើកទី៣ហើយ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសួរ សុខទុក្ខកម្មករចំនួន ៥ដងហើយរួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការទទួល ទានអាហារថ្ងៃត្រង់ជាមួយបងប្អូន កម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈ២កន្លងទៅថ្មីៗដែលមិនអាចបំភ្លេចបានឡើយ។ បាយដែលសម្តេចទទួលទានពេលនោះគឺជាបាយ របស់កូនក្មួយកម្មករដែលផ្តល់ជូន សម្តេចដោយផ្ទាល់។ សព្វថ្ងៃនេះរោងចក្រមួយចំនួនធំបានរៀបចំបន្ទប់បាយអោយកម្មករ ហើយមួយ ចំនួនទៀតបានផ្តល់ថ្លៃ អាហារ១ពេលដល់កម្មករផងដែរ។
សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដេរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារ ដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។
ដោយសារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ ការងារនឹងប្រាក់ចំណូលសមរម្យដល់ កម្មករ។ ប្រាក់ខែកម្មករពីមុនគឺក្រោម ៤០ ដុល្លារ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅ ឆ្នាំ២០១៨ ខាងមុខនេះតិចបំផុត គឺអាចឡើងដល់១៦០ទៅ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិនអោយកម្ពុជាទទួលផលប្រយោជន៍ដូចជា៖
១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា
២)កុំមកវិនិយោគនៅកម្ពុជា និង
៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផលប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរទេសជួយ [៣-សុំ] គឺ៖
១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា
២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង
៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងគឺការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែ រីកចម្រើន។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេចតតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខខណ្ឌការងារនិងប្រាក់ចំណូលល្អ៖
១) ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២) រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣) រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃតែ៧០០រៀលប៉ុណ្ណោះ។ សម្តេចតេជោ បានអំពាវនាវសូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង។
៤) ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី(៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការិនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ តាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយ ក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវា ជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។
៥) បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវ លក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួលនូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់ លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែល បង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រចំពោះ បងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង៕
ប្រភពពីហ្វេសបុកផេករបស់ Samdech Hun Sen, Cambodian Prime Minister
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពី”ការកសាងសមត្ថភាពសម្រាប់ការវិភាគ និងវាយតម្លៃប្រព័ន្ធរបបសន្តិសុខសង្គម” ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពី”ការកសាងសមត្ថភាពសម្រាប់ការវិភាគ និងវាយតម្លៃប្រព័ន្ធរបបសន្តិសុខសង្គម” មានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
វគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញគ្រូឧទ្ទេសនាមមកពីអង្គការអន្តរជាតិខាងការងារ International Labour Organization ( ILO ) និងមានការចូលរួមពីថ្នាក់ដឹកនាំនៃ ប.ស.ស រួមមាននាយករង ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ ពាក់ព័ន្ធ ប្រមាណជា ៥០នាក់។
គោលបំណងវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូនសិក្ខាកាមនូវចំណេះ ជំនាញបន្ថែម សម្រាប់ផ្សាភ្ជាប់នឹងការអនុវត្តការងារ និងត្រៀមអនុវត្តការងារនាពេលខាងមុខ ឱ្យស្របតាមបរិបទ នៃប្រព័ន្ធសន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ ជាទូទៅ ការវិភាគ និងវាយតម្លៃប្រព័ន្ធសន្តិសុខសង្គមដ៏ត្រឹមត្រូវច្បាស់លាស់ ពិសេសផ្នែកប្រាក់សោធន ដែល ប.ស.ស គ្រោងនឹងស្នើអនុវត្តក្នុងពេលខាងមុខឆាប់ៗនេះ នឹងបង្ហាញឱ្យឃើញច្បាស់ពីនិរន្តភាពទាំងការងារហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងពេលអនុវត្ត និងឆ្នាំទៅខាងមុខទៀត។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ និងឯកភាពទាំងស្រុងចំពោះរបៀបវារៈទាំង៣នៃកិច្ចប្រជុំ ក្នុងនោះរបៀបវារៈទី២«សេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន»។